div id='menubar'>

Wednesday, September 4, 2013

ហោរាសាស្រ្តខ្មែរ(មើលគូរស្រករ រកស៊ី)

តម្រា សម​ពង្ស​
សិទិ្ធ​ការ្យ នឹង​និយាយ​អំពី​តម្រា​សម​ពង្ស ដែល​ហៅថា � វិវាហ​មង្គល � អោយ​បុរស​ស្ត្រី រួម​មេត្រី​ ​ស៊ីចុកបុកទំពា​ជាមួយគ្នា​បាន​បុត្រ​ធីតា មានទ្រព្យ​ភោគា យសស័ក្ដិ បរិ​វារ នោះ​លោក​អោយមើល​តម្រា​សម​ ​ពង្ស ដូចតទៅ​នេះ ។​

សម​ពង្ស ឆ្នាំ​កំណើត​

* ទេវតា​ប្រុស នឹង​ទេវតា​ស្រី នៅ​ជាមួយគ្នា​ល្អ​ណាស់​នឹងមាន​បុត្រ​ជា​ទីស្រឡាញ់ ។​
* ​ ទេវតា​ប្រុស នឹង​មនុស្ស​ស្រី នៅ​ជាមួយគ្នា​ជា​មធ្យម នឹង​មាន​បុត្រ​ម្នាក់ ច្រើន​កើត​វិវាទ​ទាស់ទែង​គ្នា​ ​ព្រាត់ប្រាស់​ទៅ ហើយ​ទើប​ជួបជុំ​គ្នា​វិញ​ដូច​កាល​ព្រះរាម​នឹង​នាង​សេ​តា ។​
* ​មនុស្ស​ប្រុស នឹង​ទេវតា​ស្រី នៅ​ជាមួយគ្នា​ល្អ នឹង​មាន​កូនចៅ ដំបូង​ស្រឡាញ់គ្នា ក្រោយមក​ត្រូវ​ ​ព្រាត់ប្រាស់ ទីបំផុត​ទើប​ជួប​គ្នា​វិញ ដូច​ព្រះ​សុធន នឹង​នាង​កែវ​មនោ​រា ។​
* ទេវតា​ប្រុស នឹង​យក្ខិនី នៅ​រួមគ្នា​ជា​មធ្យម នឹង​មាន​បុត្រ​ធីតា តែ​ច្រើន​ទាស់ទែង​ខ្វែងគំនិត ប្រឆាំង​ ​រឹទ្ធិ​តែ​រៀងខ្លួន ។
* មនុស្ស​ប្រុស នឹង​មនុស្ស​ស្រី នៅ​រួមគ្នា​ប្រសើរ​ណាស់ ជា​មហា​បរមសុខ អាយុ​យឺនយូរ មាន​បុត្រ​ធីតា​ ​កើត​លាភ​ផល​ច្រើន ។
* មនុស្ស​ប្រុស នឹង​យក្ខិនី នៅ​រួមគ្នា​ជា​ទីស្រឡាញ់ ពី​ដើម​ដៃដល់​ចុងដៃ ត្រូវ​ព្រាត់ប្រាស់ ដូច​ព្រះ​រថ​ ​នឹង​នាង​មេ​រី ។​
* យក្ស នឹង​មនុស្ស​ប្រុស នៅ​រួមគ្នា​មិនល្អ ដំបូង​ស្រឡាញ់គ្នា​មាន​បុត្រ ក្រោយ​ត្រូវ​ព្រាត់ ដូច​កាល​ ​កុ័ម្ព​ណ្ឌ នឹង​នាង​កេសរ​សុម​ន្ទា ។
* យក្ស នឹង​យក្ខិនី នៅ​រួមគ្នា​ល្អ មាន​បុត្រ​ធីតា​ច្រើន តែ​កើត​ទាស់ទែង​ខ្វែងគំនិត​វិវាត​គ្នា​ញយៗ ។​ ​

​សម​ពង្ស អាយុ​
* សិទ្ធិ​ការ្យ បើ​ចង់ដឹង​សម​ពង្ស​របស់​បុរស​ស្ត្រី​ទាំង​សង់ខាង​នោះ លោក​អោយ​យកអាយុ​អ្នក​ណា​ច្រើន​ ​តាម​ខាង​លើ ហើយ​យកអាយុ​អ្នក​តិច តាំង​ខាងក្រោយ រួច​ហើយ​ត្រូវ​យក​ចំនួន​ទាំងពីរ​នេះ​សង​នឹង​គ្នា​តាម​វិធី​ ​លេខ​សង ឃើញ​ចំនួន​សល់​ប៉ុន្មាន ត្រូវ​ទាយ​ដូចតទៅ​នេះ : ​បើ​សល់​លេខ ១-២-៥-៩ នឹង​ស្រឡាញ់​គ្នា​រហូត ដូច​មាតាបិតា នឹង​បុត្រ​ធីតា ។​
* សល់​លេខ ៣-៤-៦ នឹង​ស្រឡាញ់​ដូច​មិត្តភក្តិ​កិច្ចការ​ដទៃ ។​
* សល់​លេខ ៧-៨-១០ នឹង​ទាស់ទែង​វាយដំ​គ្នា​ជា​ប្រាកដ ។​
* សល់​លេខ ១១-១២-១៣ នឹង​ច្រើនតែ​ខ្វែងគំនិត​ជជែក​គ្នា​រឿយៗ ។​
* សល់​លេខ ១៤-១៥-១៦ ច្រើន​តែ​បាក់បែក​ព្រាត់ប្រាស់​គ្នា ។​
* ​សល់​លេខ ១៧-១៨-១៩ នឹង​កើត​វិវាទ​ជេរ​រំលើក​កេរ្តិ៍​គ្នា ។​

សម​ពង្ស នាគ​
* សិទ្ធិ​ការ្យ បើ​ចង់​ទាយ​តាម​សម​ពង្ស​នាគ ប្រុស​អោយ​រាប់​ពី​ជូត​មុន ចាប់​តាំងពី​ក្បាល​រាង​ទៅ​កន្ទុយ​ ​នាគ រហូតដល់​ឆ្នាំ​កំណើត បើ​ស្រី​អោយ​ពី​កន្ទុយ​រាងមក​ក្បាល​វិញ គឺ​រាប់​ពី​ឆ្នាំជូត​រហូតដល់​ឆ្នាំ​កំណើត​ដូចគ្នា​។​ ​កាល​បើ​ឆ្នាំ​កំណើត​នៅ​ត្រង់ សូន្យ​ណា ក្នុង​រូប​នាគ​ណា អោយ​ទាយ​ដូចតទៅ​នេះ : ​បើ​នៅ​ត្រង់​ក្បាល​នាគ​ទាំង​ពីរ​នាក់ ខ្លួន​នាគ​ជាមួយគ្នា ល្អ​ណាស់ នៅ​រួមគ្នា​សុខ​សប្បាយ​រហូតដល់​ ​ចាស់ ហើយ​ថ្កុំថ្កើង​ផង ។​
* បើ​នៅ​ត្រង់​ក្បាល​នាគ​ទាំងពីរ ប៉ុន្តែ​ខ្លួន​នាគ​ផ្សេងគ្នា ទាយ​ថា​ច្រើន​តែ​បែកបាក់​ព្រាត់ប្រាស់​គ្នា មិន​ ​បាន​សុខ​សប្បាយ​ទេ ។
* ​បើ​នៅ​ត្រង់​កន្ទុយ​នាគ​ទាំង​ពីរ​នាក់ ខ្លួន​នាគ​ជាមួយគ្នា ល្អ​ដែរ នៅ​រួមគ្នា​នឹង​សុខដុម​រម្យ​នា តែ​នឿយ​ ​បន្តិច ។
* បើ​នៅ​កន្ទុយ​នាគ​ទាំង​ពីរ​នាក់ ខ្លួន​នាគ​ផ្សេងគ្នា មិនល្អ​ឡើយ​ច្រើន​បែកបាក់​គ្នា ។
* បើ​យ​នៅត្រង់​កណ្ដាល​ខ្លួន​នាគ​ទាំង​ពីរ​នាក់ រូប​នាគ​ជាមួយគ្នា​ទៀត​ទាយ​ថា ល្អ​ណាស់ មាន​ទ្រព្យ​ ​សម្បត្តិ​ច្រើន ។
* ​បើ​នៅ​ត្រង់​កណ្ដាល​ខ្លួន​នាគ​ទាំង​ពីរ​នាក់ រូប​នាគ​ផ្សេងគ្នា មិន​ល្អ​ទេ នៅ​ជាមួយគ្នា​មិន​បាន​យឺនយូរ​ ​ឡើយ ។​
* ​បើ​ម្នាក់​នៅ​ក្បាល ម្នាក់​នៅ​កន្ទុយ​នាគ រូប​នាគ​ជាមួយ​ជា​គ្នា ល្អ​បង្គួរ​ ។​
* បើ​នៅ​ត្រង់​កណ្ដាល​ខ្លួន​ទាំង​ពីរ​នាក់ រូប​នាគ​ជាមួយ ហើយ​រូប​សូន្យ​តែមួយ មិន​សូវ​ល្អ ស្រុះចិត្ត​គ្នា​ ​តែ​ច្រើន​មានទុក្ខ ។
* ទោះ​នៅ​កណ្ដាល​ក្ដី ក្បាល​ក្ដី កន្ទុយ​ក្ដី អោយ​តែ​ត្រូវ​លើ​សូន្យ​ជាមួយគ្នា ក្នុង​រូប​នាគ​តែមួយ ទាយ​ ​ថា មិនល្អ នឹង​មាន​ទុក្ខ ។​

សម​ពង្ស ធាតុ
* សិទ្ធិ​ការ្យ បើ​ចង់ដឹង​សម​ពង្ស​ធាតុ បុរស​ស្ត្រី​ទាំង​ពីរ​ផ្នែក​តើ​ត្រូវ​គ្នា ឬ ខុស​គ្នា​នោះ អោយ​មើល​តាម​​ធាតុ​កំណើត​ដូចតទៅ​នេះ : បើ​ប្រុស​ធាតុ​ទឹក ស្រី​ធាតុដែក នៅ​រួមគ្នា នឹង​បាន​សុខកាយ​សប្បាយចិត្ត​ត្រជាក់ត្រជុំ ។​
* ​ប្រុស​ធាតុទឹក ស្រី ធាតុ​ដី នៅ​ជាមួយគ្នា នឹង​មាន​សេចក្ដីស្រឡាញ់​ទៅវិញទៅមក​ច្រើន ។​
* ប្រុស​ធាតុទឹក ស្រី​ធាតុឈើ ល្អ​ណាស់ នឹង​បាន​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ច្រើន ។
* ប្រុស​ធាតុទឹក ស្រី​ធាតុភ្លើង ល្អ​ដែរ ប៉ុន្តែ​ច្រើន​បៀតបៀន​គ្នា ។
* ប្រុស​ធាតុទឹក ស្រី​ធាតុដី ល្អ​ណាស់​នឹងមាន យសស័ក្តិ ។​
* ប្រុស​ធាតុដី ស្រី​ក៏​ធាតុ​ដី ប្រពៃ​ណាស់​នឹងមាន​បុត្រ​ធីតា នៅ​រួមគ្នា អាយុ​យឺនយូរ ។​
* ​ប្រុស​ធាតុដី ស្រី​ធាតុទឹក នៅ​រួមគ្នា​មួយឆ្នាំ ទើប​បាន​ល្អ មាន​គេ​ជួយឧបត្ថម្ភ ។​
* ប្រុស​ធាតុដី ស្រី​ធាតុឈើ នៅ​ជាមួយគ្នា​មិន​សូវ​ល្អ​ឡើយ ។
* ប្រុស​ធាតុដី ស្រី​ធាតុភ្លើង បានល្អ​ចុងដៃ មានទ្រព្យ​ច្រើន ។
* ប្រុស​ធាតុដី ស្រី​ធាតុដែក នៅ​ជាមួយគ្នា នឹង មានកូន​៧ នាក់ ។​
* ប្រុស​ធាតុឈើ ស្រី​ធាតុឈើ មិន​ល្អ​ទេ នៅ​រួមគ្នា​គ្មាន​ផលប្រយោជន៏​អ្វី​ឡើយ ។​
* ប្រុស​ធាតុឈើ ស្រី​ធាតុទឹក ល្អ​ណាស់​នៅ​រួមគ្នា​បាន​សុខសាន្ត​មាន​ភោគ​ច្រើន ប៉ុន្តែ​ចិញ្ចឹម​​កូន​លំបាក ។
* ប្រុស​ធាតុឈើ ស្រី​ធាតុដី ស្រលាញ់​គ្នា​ណាស់​ប៉ុន្តែ​ត្រូវ​ព្រាត់ប្រាស់​គ្នា ។
* ប្រុស​ធាតុឈើ ស្រី​ធាតុភ្លើង ល្អ​មាន​កូនប្រុស​មុន តែ​ច្រើន​កំព្រា ។​
* ប្រុស​ធាតុឈើ ស្រី​ធាតុដែក មិនល្អ នៅ​រួមគ្នា​មិន​បាន​យូរ ។
* ប្រុស​ធាតុភ្លើង ស្រី​ធាតុភ្លើង អភ័ព្វ ច្រើន​តែ​ព្រួយ ។​
* ប្រុស​ធាតុភ្លើង ស្រី​ធាតុទឹក ដំបូង​មិនសូវ​ល្អ ដល់​ក្រោយ​ទើប​ល្អ អាយុ​យឺនយូរ ច្រើន​ឈ្លោះ​គ្នា​​ដោយ​ពាក្យ​សម្តី ។
* ​ប្រុស​ធាតុភ្លើង ស្រី​ធាតុដី នៅ​រួមគ្នា ៧ ឆ្នាំ ព្រាត់ ។
* ប្រុស​ធាតុភ្លើង ស្រី​ធាតុឈើ មិន​ល្អ​ច្រើន​ទាស់​វិវាទ​គ្នា ។​
* ​ប្រុស​ធាតុភ្លើង ស្រី​ធាតុដែក មិនល្អ ស្វែងរក​ទ្រព្យ​មិនសូវ​បាន​
* ប្រុស​ធាតុដែក ស្រ​ធាតុដែក ល្អ​ណាស់ នៅ​រួមគ្នា​នឹង​បាន​ត្រជាក់ត្រជុំ ។
* ប្រុស​ធាតុដែក ស្រី​ធាតុទឹក ល្អ​ណាស់ នៅ​រួមគ្នា​នឹង​បាន​ត្រជាក់ត្រជុំ សុខកាយ​សប្បាយចិត្ត ។
* ប្រុស​ធាតុដែក ស្រី​ធាតុដី នៅ​រួមគ្នា​ល្អ​បរិបូរណ៌​ដោយទ្រព្យ ។
* ប្រុស​ធាតុដែក ស្រី​ធាតុឈើ នៅ​រួមគ្នា​ល្អ​ប្រពៃ​ណាស់ នឹង​បាន​យសស័ក្តិ​ជា​ឃុន​នាង ។
* ប្រុស​ធាតុដែក ស្រី​ធាតុភ្លើង មិន​ល្អ​ទេ ច្រើន​តែ​ទាស់ទែង​ជេរ​បញ្ចោរ​វាយដំច្រំធាក់​គ្នា ។​
* ​ឯ​ធាតុមាស​នោះ ចេះ​តែ​ត្រូវ​គ្នា​ទាំងអស់ ហើយ​ល្អ​គាប់​ប្រសើរ​គ្រប់ៗ​ឆ្នាំ ឥត​រើស​ធាតុ​ឆ្នាំ​​ណា ឬ​ឆ្នាំ​ណា​ឡើយ ។

គ្រឿង​សំគាល់​ប្រចាំថ្ងៃ ទាំង ៧

លេខ ១ សំ​រាប់​ថ្ងៃ អាទិត្យ ។ លេខ ២ សំ​រាប់​ថ្ងៃ ច័ន្ទ​ ។​ ​លេខ ៣ សំ​រាប់​ថ្ងៃ អង្គារ ។ លេខ ៤ សំ​រាប់​ថ្ងៃ ពុធ​ ។ លេខ ៥ សំ​រាប់​ថ្ងៃ ព្រហស្បតិ៍ ។ លេខ ៦ សំ​រាប់​ថ្ងៃ សុក្រ​ ។ ​លេខ ៧ សំ​រាប់​ថ្ងៃ សៅរ៍។

គ្រឿង​សំគាល់​ប្រចាំខែ ទាំង ១២

​ ខែ ១ សំរាប់​ខែ មិគសិ​រ​ ។ ខែ ២ សំរាប់​ខែ បុស្ស ។​ ខែ ៣ សំរាប់​ខែ មាឃ​ ។ ខែ ៤​ សំរាប់​ខែ ផល្គុន​ ។​ ខែ ៥​ សំរាប់​ខែ ចេត្រ​ ។ ខែ ៦ សំរាប់​ខែ ពិសាខ​ ។​ ខែ ៧ ​សំរាប់​ខែជេ​ស្ឋ​ ។ ខែ ៨ សំរាប់​ខែ អា​សាធ​ ។​ ខែ ៩​ សំរាប់​ខែ ស្រាព​ណ៍ ។ ខែ ១០ សំរាប់​ខែ ភទ្របទ​ ។​ ខែ ១១​ សំរាប់​ខែ អ​ស្សុជ ។ ខែ ១២ សំរាប់​ខែ កត្តិក ។

គ្រឿង​សំគាល់​ប្រចាំឆ្នាំ ទាំង ១២

លេខ ១ សំ​រាប់​ឆ្នាំ ជួ​ត ។ លេខ ២ សំ​រាប់​ឆ្នាំ ឆ្លូវ ។​ ​លេខ ៣ សំ​រាប់​ឆ្នាំ ខា​ល​។ លេខ ៤ សំ​រាប់​ឆ្នាំ ថោះ ។ លេខ ៥ សំ​រាប់​ឆ្នាំ រោង​។ លេខ ៦ សំ​រាប់​ឆ្នាំ ម្សាញ់ ។ លេខ ៧ សំ​រាប់​ឆ្នាំ ម​មី​។​​លេខ ៨ សំ​រាប់​ឆ្នាំ ម​មែ ។​ ​លេខ ៩ សំ​រាប់​ឆ្នាំ វ​ក ។ ខែ ១០ សំ​រាប់​ឆ្នាំ រកា ។ លេខ ១១ សំ​រាប់​ឆ្នាំ ច ។ លេខ ១២ សំ​រាប់​ឆ្នាំ កុ​រ ។

ទំ​ទាយ​ពី​គូស្រករ​រកស៊ី​

​បើ​ចង់​មើល​គូស្រក​រថា នៅ​ជាមួយគ្នា នឹង​ធ្វើ​ជំនួញ​បាន​លទ្ធផល​ឬ​មិនបាន ត្រូវ​មើល​តាម​វិធី​ដូច​​តទៅ​នេះ :

ឧបមា ​ដូចជា​ប្រពន្ធ ថ្ងៃ​ព្រហស្បតិ៍ លេខ​៥ ប្ដី​ថ្ងៃ​អាទិត្យ លេខ​១,៥​បូក​នឹង​១ ត្រូវជា​៦, យក​៦​គុណ​​នឹង​៣ ត្រូវជា​១៨, ហើយ​ចែក​នឹង​៧ ឃើញ​សេស ៤ ទាយ​ថា នៅ​រួមគ្នា នឹង​មាន​កិត្តិ​ស័ព្ទ ។

បើ​ថ្ងៃ​ដទៃទៀត ចូរ​រក​វិធី​តាម​ថ្ងៃ​ប្ដី ប្រពន្ធ យក​មក​បូករួម​គុណ​នឹង​៣ ចែក​នឹង​៧ ឃើញ​សល់​​ប៉ុន្មាន ចូរ​ទាយ​ដូចតទៅ​នេះ :

សេស ១ ខ្សត់​ទ្រព្យសម្បត្តិ ។​ សេស ២ មាន​កិត្តិ​ស័ព្ទ ។​ សេស ៣ ទីទ័លក្រ ។​ ​សេស ៤ ល្មម​ចិញ្ចឹម​ខ្លួន ។​ ​សេស ៥ យ៉ាង​ខ្ពស់​ណាស់ ត្រឹម​ទ្រមាក់​សេះ ដំរី ។ ​សេស ៦ មាន​ទ្រព្យសម្បត្តិ​ច្រើន ។​ សេស ៧ រកស៊ី​ដុះដាល​វាលគុម្ព​ចំរើន ។​

​ថ្ងៃអាទិត្យ និង​ថ្ងៃ​អាទិត្យ មាន​សេចក្ដី​ក្ដៅក្រហាយ ។​ ​ ​ថ្ងៃ ច័ន្ទ ​និង​ថ្ងៃ​ច័ន្ទ ​មាន​ទ្រព្យសម្បត្តិ ។​ ​ ​ថ្ងៃ អង្គារ​ ​និង​ថ្ងៃ​អង្គារ ប្រពន្ធ​ស្លាប់ចោល ។​ ​ ​ថ្ងៃ ពុធ ​ថ្ងៃ​ពុធ ក្ដៅចិត្ត​ដូច​ភ្លើង ។​ ​ ​ថ្ងៃ ព្រហស្បតិ៍ និង​ថ្ងៃ​ព្រហស្បតិ៍ ល្មម​ចិញ្ចឹម​ខ្លួន​បាន ។​ ​ ​ថ្ងៃ សុក្រ និង​ថ្ងៃ​សុក្រ នៅ​បាន​សុខ​ត្រជាក់ត្រជុំ ។​ ​ ​ថ្ងៃ សៅរ៍ និង​ថ្ងៃ​សៅរ៍ រកស៊ី​មានបាន ។​

សម​ពង្ស​គូរស្រករ​

ន័យ ​មួយទៀត កំលោះ​ក្រមុំ​ដែល​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ថ្មីៗ បើ​ចង់​ដឹង​ថា នឹង​មាន​សេចក្ដីសុខ​ចំរើន​​អស់កាល​ជា​យូរអង្វែង​ឬទេ​សូម​មើល​តាម​សេស​នេះ គឺ​លោក​អោយ​យកអាយុ​របស់​គូ​ទាំងពីរ​នោះ បូក​ផ្សំគ្នា​​យក​៣​គុណ ហើយ​យក​៩​ចែក ។​

សេស​១ មិនល្អ នៅ​ជាមួយគ្នា នឹង​ក្ដៅក្រហាយ​ជានិច្ច មក​ពី​ឈ្លោះប្រកែក​គ្នា ។​​ ​សេស​២ ល្អ នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន ។​​ ​សេស​៣ មិនល្អ នឹង​មាន​ជំងឺ​ឈឺចាប់​ជា​និច្ច ។​​ ​សេស​៤-៥-៦ ល្អ នៅ​ជាប់​គ្នា​រហូត ដល់​អស់​មួយ​ជីវិត ថែម​ទាំង​សេចក្ដីសុខ​ចំរើន​សំ​បូណ៍ទ្រព្យ​​សម្បត្តិ​ខ្ញុំកំដរ​ទៀត ។​​ ​សេស ៨ មិនល្អ នឹង​ត្រូវ​ប្រឆាំង​គ្នា​និច្ច បើ​មិន​ដូច្នោះ​ទេ​នឹង​ចាកចោល​គ្នា​ដោយ​ហេតុ​ផ្សេងៗ ។​​ ​សេស ០ មិនល្អ នឹង​ត្រូវ​ស្លាប់​គ្នា​ពី​ក្មេង ។

​រក​ឫក្ស​ថ្ងៃ​ល្អ​ដើម្បី​ធ្វើការ​មង្គល​

ឫក្ស​ខាង​ខ្នើត

ថ្ងៃ ១ កើត ការ​មង្គល​ល្អ ទៅ​ផ្លូវគោក​ល្អ ផ្លូវទឹក​មិនល្អ​ឡើយ​ ។​ ​ ថ្ងៃ ២ កើត ធ្វើការ​មង្គល មិនល្អ​ឡើយ ។​ ​ ថ្ងៃ ៣ កើត ធ្វើការ​មង្គល មិន​ល្អ​ទេ នឹង​ស្លាប់​ចាក​គ្នា ទៅរក​នាហ្មឺន​ល្អ ទៅ​លក់ដូរ នឹង​មាន​លាភ ។​ ​ ថ្ងៃ៤ កើត ធ្វើការ​មង្គល​ល្អ ទៅ​ផ្លូវគោក​ល្អ​ផ្លូវទឹក​មិនល្អ​ឡើយ ។​ ​ ថ្ងៃ៥ កើត ធ្វើការ​មង្គល​ល្អ ទៅ​ផ្លូវទឹក​ខូចខាត​ទ្រព្យ​ផ្លូវគោក​ល្អ​ ។​ ​ ថ្ងៃ ៦ កើត ធ្វើការ​មង្គល​ល្អ ទៅ​ផ្លូវគោក​ល្អ ផ្លូវទឹក​មិនល្អ​ឡើយ​ ។​ ​ ថ្ងៃ ៧ កើត ធ្វើការ​មង្គល មិនល្អ​ឡើយ ។​ ​ ថ្ងៃ ៨ កើត ធ្វើការ​មង្គល​ល្អ​ ។​ ​ ថ្ងៃ ៩ កើត ធ្វើការ​មង្គល​ល្អ​ណាស់ ទៅរក​អ្នកធំ​មិនល្អ​ឡើយ ។​ ​ ថ្ងៃ ១០ កើត ធ្វើការ​មង្គល​ល្អ អ្នកធំ​នឹង​អោយ​លាភ ។​ ​ ថ្ងៃ ១១ កើត ធ្វើការ​មង្គល​ល្អ​សព្វ​យ៉ាង ។​ ​ ថ្ងៃ ១២ កើត ធ្វើការ​មង្គល​មិនល្អ ទៅ​នៅ​ទី​ដទៃ​នឹង​មាន​លាភ ។​ ​ ថ្ងៃ ១៣ កើត ធ្វើការ​មង្គល​ល្អ ទៅ​លក់ដូរ​ល្អ​ណាស់​ ។​ ​ ថ្ងៃ ១៤ កើត ធ្វើការ​មង្គល​មិនល្អ​ឡើយ​ ។​ ​ ថ្ងៃ ១៥ កើត ធ្វើការ​មង្គល​ល្អ ទៅ​លក់ដូរ​ល្អ មាន​លាភ​ព្រោះ​អ្នកធំ ។​

​ឫក្ស​ខាង​រនោច​

​ ថ្ងៃ ១ រោច ធ្វើការ​មង្គល​ល្អ ទៅ​លក់ដូរ​ល្អ ។​ ​ ថ្ងៃ ២ រោច ធ្វើកា​មង្គល​មិនល្អ​ឡើយ ។​ ​ ថ្ងៃ ៣ រោច ធ្វើការ​មង្គល​មិនល្អ​ទេ កុំ​ធ្វើ ។​ ​ ​ថ្ងៃ ៤ រោច ធ្វើការ​មង្គល​ល្អ ទៅរក​នាហ្មឺន មិនល្អ​ឡើយ ។​ ​ ថ្ងៃ ៥ រោច ធ្វើការ​មង្គល​មិនល្អ​ឡើយ ។​ ​ ថ្ងៃ ៦ រោច ធ្វើការ​មង្គល​ល្អ​ណាស់ ។​ ​ ថ្ងៃ ៧ រោច ធ្វើការ​មង្គល​ល្អ ទៅរក​នាហ្មឺន​ល្អ ។​ ​ ថ្ងៃ ៨ រោច ធ្វើការ​មង្គល​មិនល្អ​ទេ ទៅ​លក់ដូរ​ល្អ ។​ ​ ថ្ងៃ ៩ រោច ធ្វើការ​មង្គល​ល្អ ទៅ​ផ្លូវទឹក​មិនល្អ​ឡើយ ។​ ​ ថ្ងៃ ១០ រោច ធ្វើការ​មង្គល​មិនល្អ​ទេ នឹង​ឈឹចាប់ ។​ ​ ថ្ងៃ ១១ រោច ធ្វើការ​មង្គល​ល្អ ទៅ​លក់ដូរ​នឹង​មាន​លាភ ។​ ​ ថ្ងៃ ១២ រោច ធ្វើការ​មង្គល​មិនល្អ​ទេ ទៅ​លក់ដូរ​មាន​ជោគ ។​ ​ ថ្ងៃ ១៣ រោច ធ្វើការ​មង្គល​ល្អ នឹង​បាន​ជា​ធំ ។​ ​ ថ្ងៃ ១៤ រោច ធ្វើការ​មង្គល នឹង​បាន​លាភ ។​ ​ ថ្ងៃ ១៥ រោច ធ្វើការ​មង្គល​ល្អ ទៅ​លក់ដូរ​នឹង​មាន​លាភ ។​

No comments:

Post a Comment